កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ បង្ក្រាបករណីលួចនាំមនុស្សចេញ
កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ បង្ក្រាបករណីលួចនាំមនុស្សចេញពីតំបន់បិទខ្ទប់នៅភ្នំពេញដោយខុសច្បាប់ ២ករណី ឃាត់ខ្លួនជនជាតិខ្មែរ៤នាក់ និងជនជាតិបរទេស៣៤នាក់ ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីលួចដឹកជញ្ជូន មនុស្សចេញពីតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញចំនួន២ករណី ដោយឃាត់ខ្លួនជាតិខ្មែរចំនួន ៤នាក់ ដែលជាអ្នកដឹកជញ្ជូនមនុស្ស និងឃាត់ខ្លួនបានជនជាតិបរទេសចំនួន ៣៤នាក់ (ជនជាតិឥណ្ឌូនេស៊ី១៦នាក់ និងជនជាតចិន១៨នាក់)។ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា…
