Category: ព័ត៌មានអន្តរជាតិ

កប៉ាល់ Westerdam ដឹកអ្នកទេសចរចម្រុះជាតិសាសន៍ជិត ២០០០ នាក់ចូលចតជាលើកទីពីរបន្ទាប់ពីវិបត្តិ COVID-19 (វីដេអូ)

កប៉ាល់​ទេសចរណ៍​បរទេស​ដ៏​ធំ​ឈ្មោះ Westerdam បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត ២០០០ នាក់​មក​កាន់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ យោងតាមនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវា Westerdam នៃប្រទេសហូឡង់ ប្រវែង 285.22 ម៉ែត្រ ទទឹង 32.25 ម៉ែត្រ និងជម្រៅ 8 ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ហើយបានចាកចេញពីប្រទេសថៃ និងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង 7 ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 វាទេសចរណ៍គ្រោងនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង…

ភ្នំភ្លើងអ៊ីស្លង់មួយបានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ

ភ្នំភ្លើងអ៊ីស្លង់មួយបានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយបញ្ចេញផ្សែង និងបញ្ចូនកម្អែភ្នំភ្លើងទៅកាន់ទីក្រុងនេសាទតូចមួយ។ អ្នកស្រុក Grindavík នៅភាគនិរតីនៃប្រទេសអ៊ីស្លង់ ត្រូវបានគេប្រាប់ឱ្យជម្លៀសនៅម៉ោងប្រហែល 3 ទៀបភ្លឺ បន្ទាប់ពី “ការរញ្ជួយដីជាបន្តបន្ទាប់” បានចាប់ផ្តើម នេះបើយោងតាមការិយាល័យ Icelandic Met Office (IMO) ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ទីក្រុងនេះមានទីតាំងនៅលើឧបទ្វីប Reykjanes ចម្ងាយប្រហែល 25 ម៉ាយភាគនិរតីនៃ Reykjavik ដែលជារដ្ឋធានីរបស់ប្រទេស។ វាជាលើកទីពីរហើយដែលប្រជាជនត្រូវជម្លៀសចេញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ…

ព័ត៌មានជាតិ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា

(តូក្យូ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ការស្វាគមន៍របស់សម្តេចតេជោ បានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ម្សិលមិញ ពេលអនុញ្ញាតឱ្យលោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងចូលជួបសម្តែងការគួរសម ក្នុងពិធីពិសារអាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ក្នុងឱកាសសម្តេចតេជោ ហ៊ុន…

អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូនឱ្យបាន ១លានគ្រឿង នៅឆ្នាំ២០២៤

(កៀវ)៖ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និងយន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 យន្ដហោះដ្រូន FPV ត្រូវបានអ៊ុយក្រែនបានប្រើប្រាស់យ៉ាងទូលំទូលាយ និងយន្តហោះដ្រូនតូចៗដែលដើមឡើយប្រើសម្រាប់ជនស៉ីវិលទូទៅ ប៉ុន្តែក្រោយមកដ្រូន…

មន្ទីរបញ្ចកោណថា កងកម្លាំងជើងទឹកអាមេរិក ស្ទាក់ដំណើររបស់យន្តហោះ គ្មានមនុស្សបើកអ៊ីរ៉ង់ នៅឈូងសមុទ្រពែក្ស

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជាការ CENTCOM បាននិយាយនៅលើ X (អតីត Twitter) ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ “កំពុងប្រតិបត្តិការក្នុងលក្ខណៈមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” នៅជិតក្រុមវាយប្រហារដែល ដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower ។ យោធាបាននិយាយថា ក្រុមអាមេរិកត្រូវបានដាក់ពង្រាយដើម្បីគាំទ្រ “សន្តិសុខ និងស្ថិរភាពដែនសមុទ្រនៅក្នុងតំបន់មជ្ឈិមបូព៌ា”។ ការជួបប្រទះគ្នាដែលត្រូវបានគេរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុមួយចំនួន ដែលពាក់ព័ន្ធនឹងកប៉ាល់ក្នុងតំបន់…

ព័ត៌មានអន្តរជាតិយន្តហោះគ្មានមនុស្សបើករបស់យោធា វាយប្រហារសម្លាប់មនុស្ស ៨៥នាក់ នៅក្នុងភូមិមួយ​ក្នុងប្រទេសនីហ្សេរីយ៉ា

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារដ៏សាហាវនេះ បានកើតឡើងនៅក្នុងភូមិ Tudun Biri ភាគខាងជើងរដ្ឋ Kaduna កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យមួយរបស់មូស្លីម។ អ្នក​ភូមិ​រាប់​សិប​នាក់​ក៏​បាន​រង​របួស​ ក្នុង​ការ​វាយ​ប្រហារ​នោះ​ដែរ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ការិយាល័យរបស់ប្រធានាធិបតី Tinubu បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីទុក្ខសោកចំពោះឧបទ្ទវហេតុនេះ ដែលលោកបានហៅថា ជា “អកុសល គួរឱ្យព្រួយបារម្ភ និងឈឺចាប់” ។…

វិមានក្រមឡាំង៖ រុស្ស៊ី នៅតែត្រៀមខ្លួនជានិច្ចរួចរាល់ ក្នុងការចរចាសន្តិភាព ជាមួយនឹងអ៊ុយក្រែន

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន RTVI កាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូបានត្រៀមខ្លួន រួចជាស្រេចដើម្បីដោះស្រាយជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងគៀវ តាមរយៈមធ្យោបាយការទូតនៅពេលណាមួយ ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ប្រភពដដែលបានឲ្យដឹងទៀតថា លោកបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ជម្រើសបែបនេះទេ ហើយវាគឺជាទីក្រុងគៀវឯណោះទេ ដែលបានដកខ្លួនចេញពីកិច្ចចរចា នៅនិទាឃរដូវឆ្នាំ២០២២ ។ ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីការពារប្រជាជនដែលនិយាយ…

អង់គ្លេស កំពុងអំពាវនាវឲ្យអ៊ុយក្រែន ទទួលយកការចរចា ដើម្បីសន្តិភាព

បរទេស៖ យោងតាមការដកស្រង់សំដីរបស់លោក Jack Blanchard នៃកាសែត Politico បានអះអាងថា អ្នកការទូតអង់គ្លេសអាចនឹងចាប់ផ្តើម ដាក់សម្ពាធលើអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើការចរចាសន្តិភាពជាមួយរុស្ស៊ី។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានដកស្រង់ដោយ RT បានបង្ហាញថា លោកខាងលិចមានការព្រួយបារម្ភ ចំពោះសមត្ថភាពរបស់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការរកជ័យជម្នះនៅក្នុងសមរភូមិ។ ថ្លែងកាលពីថ្ងៃច័ន្ទនៅវគ្គចុងក្រោយនៃកម្មវិធី Politics at Jack and Sam’s លោក Blanchard បានកត់សម្គាល់ថា…

លោក ចូ បៃដិន គាំទ្រ «ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌» ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រដល់ការអំពាវនាវឱ្យមាន «ការផ្អាកការប្រយុទ្ធគ្នាក្នុងបុព្វហេតុមនុស្សធម៌» នៅ ក្នុងសង្គ្រាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដើម្បីយកអ្នកទោសចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រធានាធិបតីអាមេរិកវ័យឆ្នាំ៨០រូបនេះ ធ្វើការកត់សម្គាល់ខាងលើនៅឯពិធីជួបជុំអ្នកគាំទ្រជាង ២០០នាក់ នៅរដ្ឋ Minnesota កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) និងជាការឆ្លើយតបទៅនឹងស្ត្រីម្នាក់ដែលបានស្រែកដាក់រូបលោក។ ស្ត្រីរូបនេះបាននិយាយថា «ក្នុងនាមខ្ញុំជាបញ្ញវន្តជាជនជាតិ ជ្វីហ្វម្នាក់ ខ្ញុំចង់ឱ្យអ្នក (លោក…

ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ ​បាន​សម្រុក​មក​ខេត្ត​សៀមរាប​តាំងពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​មក​ ​ដើម្បី​រង់ចាំ​ជួប​ព្រះ​ភ​័ក្រ្ត ​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​

ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ ​បាន​សម្រុក​មក​ខេត្ត​សៀមរាប​តាំងពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​មក​ ​ដើម្បី​រង់ចាំ​ជួប​ព្រះ​ភ​័ក្រ្ត ​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​ ​ដែល​ទ្រង់​យាង​ចូលរួម​បុណ្យ​កឋិន​ទាន​នៅ​វត្ត​ឥន្ទបត្ត​បុរី​ ​ហៅ​វត្ត​អង្គរ​ខាងជើង​។​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ជិត​ឆ្ងាយ​ដូចជា​ឧត្តរមានជ័យ​ ​ព្រះវិហារ​ ​ប៉ៃលិន​។​ល​។​ ​បាន​ចូលរួម​ខេត្ត​សៀមរាប​ ​នៅពេលដែល​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​ ​គង់នៅ​នៅ​ទីនេះ​។​ ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ ​ទី​ដែល​ប្រារព្ធ​ពិធីបុណ្យ​កឋិន​ទាន​មាន​មនុស្សកកកុញ​ជាច្រើន​ ​ហើយ​ចរាចរណ៍​តាម​ដង​ផ្លូវ​ជុំវិញ​ប្រាសាទ​នេះ​ ​មានការ​កក​ស្ទះ​ជាដើម​។​ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

មេដឹកនាំកំពូលអីរ៉ង់ព្រមានថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ «អំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាបន្ទាន់»

(ឌូបៃ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ឈប់បន្ទាន់ មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក Joe Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ចលនាហាម៉ាស ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,៣០០ នាក់…

ប្រធានាធិបតីប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃទី ៩ ខែតុលាដែលបាននិយាយថាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន RBC របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Abdel Hafiz Nofal ដែលបាននិយាយថាភាគី “បានឈានដល់កិច្ចព្រមព្រៀងដែលលោក Abbas នឹងមកទីក្រុងម៉ូស្គូ” ។ លោកបាននិយាយថា “យើងកំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីវិមានក្រឹមឡាំងពីប្រទេសរុស្ស៊ីអំពីពេលដែលដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅ” ។ លោកក៏បានចែករំលែកជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីថា ភាគីទាំងពីររក្សា “ទំនាក់ទំនងប្រចាំថ្ងៃ”។ កាលពីថ្ងៃទី ៩ ខែតុលា (ម៉ោងក្នុងស្រុក) អ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងនៃតំបន់ Gaza Strip…

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងយ៉ាងចាស់ដៃលើតំបន់នេះ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN…

ស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ

ភ្នំពេញ : អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង នៅក្នុងពេលដែល ទឹកដីអីស្រាអែល កំពុងតែរងការគំរាមកំហែង ។ សារព័ត៌មាន​ AFP បាផសាយថា នៅក្នុងសន្និសីទ្ធកាសែត​នាថ្ងៃទី​១២ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី ណេតានយ៉ាងហូ​ ត្រូវបានអ្នកសារព័ត៌មានសួរថា «បន្ទាត់ក្រហម​»​ដែលអីស្រាអែល​បានកំណត់ ដើម្បីបើកការវាយប្រហារអីរ៉ង លោកបញ្ជាក់ថា «បន្ទាត់ក្រហមគឺជាការស្លាប់រស របស់យើងខ្ញុំ »។លោកបន្តទៀតថា យើងនឹងធ្វើនៅអ្វីចាប់បាច់បំផុតដើម្បី​ការពារអីស្រាអែល ប្រឆាំង និងអីរ៉ង ដែលមានបំណងបំផ្លាញ ទឹកដីអីស្រាអែល…

You missed