Category: ព័ត៌មានជាតិ

ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 នៅថ្ងៃសុក្រ ១១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីសម្ដេចអគ្គមហាសេនាបតីតេជោ…

ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ

ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើង ១៩ ភាគរយក្នុងឆ្នាំ ២០២៥ និងឈានដល់តម្លៃសរុប ៤១០ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនស្មើគ្នាទេ ដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការនាំចេញ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 យោងតាមទិន្នន័យពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការនាំចូលបានកើនឡើង ៣៨ ភាគរយដល់ ២៦៣ លានដុល្លារក្នុងអំឡុងឆ្នាំនេះ ដែលបង្ហាញពីតម្រូវការកើនឡើងនៅក្នុងប្រទេសកម្ពុជាសម្រាប់ទំនិញឥណ្ឌា។ ការនាំចូលសំខាន់ៗរួមមាន ឱសថ គ្រឿងចក្រ វាយនភណ្ឌ និងផលិតផលកសិកម្ម…

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។ Glad to know that the Cambodia-China Mekong Kratie Friendship Bridge in Kratie Province is 98.87% completed. Looking forward to its early opening to…

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី

អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី (កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី។ លោក នួន ផារ័ត្ន បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 លោក តាន់…

រដ្ឋមន្ត្រីការបរទេសអាស៊ានគាំទ្រការបញ្ចប់ភាពតានតឹងព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

រដ្ឋមន្ត្រីការបរទេសអាស៊ានគាំទ្រការបញ្ចប់ភាពតានតឹងព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី កម្ពុជាបានបន្តដើរតួនាទីប្រកបដោយបុរេសកម្មក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្នុងក្របខ័ណ្ឌអាស៊ាន ដូចដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 នៅក្នុងឱកាសនៃកិច្ចប្រជុំ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនសមភាគីអាស៊ានអំពីស្ថានភាពបច្ចុប្បន្ននៅទីតាំងជាក់ស្តែងនៅក្នុងតំបន់ជម្លោះព្រំដែន។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បន្ទាប់ពីការថ្លែងរបស់លោក រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។…

ពាណិជ្ជកម្មរបស់កម្ពុជាជាមួយជប៉ុនបានកត់ត្រាកំណើនខ្លាំងក្នុងឆ្នាំ ២០២៥

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ដោយកើនឡើង ១៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ថ្មីៗនេះ។ ពាណិជ្ជកម្មទ្វេភាគីសរុបបានឈានដល់ប្រហែល ២,៥៣ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែច្រើនរវាងប្រទេសទាំងពីរ។ ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុនបានកើនឡើង ១២ ភាគរយ ដោយឈានដល់ ១,៥៧ ពាន់លានដុល្លារ។ ទំនិញនាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម និងគ្រឿងបន្លាស់អេឡិចត្រូនិច ដែលបន្តទទួលបានអត្ថប្រយោជន៍ពីតម្រូវការស្ថិរភាព និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះរបស់ជប៉ុន។ កំណើននេះបង្ហាញពីសមត្ថភាពផលិតកម្មដែលកំពុងពង្រីករបស់កម្ពុជា…

អភិបាលខេត្តបាត់ដំបង ជំរុញឱ្យចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញទេសចរ បានកាន់តែច្រើនឡើង

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 =========== បាត់ដំបង) ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជំរុញឱ្យមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញទេសចរឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។ ការជំរុញរបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង។ ពិធីផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព…

ចូលខ្លួនទៅបំភ្លឺដើម្បីឲ្យសមត្ថកិច្ចយល់អង្គហេតុ ដូចទៅឲ្យក្រុមប៉ូលិសខណ្ឌដូនពេញឃាត់ខ្លួន ខណៈសាច់ ញាតិស្នើសុំឲ្យលោកស្នងការ ជួន ណារិន្ទ ជួយស៊ើប អង្កេតរកយុត្តិធម៌ឡើងវិញផង

ចូលខ្លួនទៅបំភ្លឺដើម្បីឲ្យសមត្ថកិច្ចយល់អង្គហេតុ ដូចទៅឲ្យក្រុមប៉ូលិសខណ្ឌដូនពេញឃាត់ខ្លួន ខណៈសាច់ ញាតិស្នើសុំឲ្យលោកស្នងការ ជួន ណារិន្ទ ជួយស៊ើប អង្កេតរកយុត្តិធម៌ឡើងវិញផង google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ភ្នំពេញ៖ បន្ទាប់ពីបានឃើញក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ថា «ជន សង្ស័យ០២នាក់ជិះម៉ូតូដែលបានប្រើអំពើហិង្សាលើបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ចំនួន០១នាក់ចូលទឹកទន្លេ នៅកំពង់ចម្លងអរិយក្សត្សត្រើយភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ!!! កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងករណី…

ទីតាំងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងជាច្រើនកន្លែងស្ថិតនៅក្នុងបរិវេណសង្កាត់វាលវង់ខណ្ឌ ៧មករាកំពុងតែបើកដំណើរការលេងនិងអាចដំណើរការយ៉ាងរលូនដែលល្បែងនេះចាប់ផ្ដើមលេងពីខែឧសភាដល់ខែតុលាជារៀងរាល់ឆ្នាំក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាបឡើយ។

(រាជធានីភ្នំពេញ)៖ ទីតាំងល្បែងស៊ីសងភ្នាល់ទឹកភ្លៀងជាច្រើនកន្លែងស្ថិតនៅក្នុងបរិវេណសង្កាត់វាលវង់ខណ្ឌ ៧មករាកំពុងតែបើកដំណើរការលេងនិងអាចដំណើរការយ៉ាងរលូនដែលល្បែងនេះចាប់ផ្ដើមលេងពីខែឧសភាដល់ខែតុលាជារៀងរាល់ឆ្នាំក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាបឡើយ។ បច្ចុប្បន្នល្បែងភ្នាល់ទឹកភ្លៀងនេះ គេបានពង្រីកការគ្រប់គ្រងអាជីវកម្មល្បែងតាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណិតអនឡាញក្នុងស្រុកនិងឆ្លងដែនក្រៅប្រទេសហាក់ដូចជាមិនខ្លាចញញើតច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាទាល់តែសោះ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ទីតាំងភ្នាល់ទឹកភ្លៀងតាមម៉ាស៊ីនអេឡិចត្រូនិច និងតាមរយៈអ៊ីនធឺណិតអនឡាញនេះបានបើកដំណើរការហើយស្ថិតនៅក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ ៧មករារាជធានីភ្នំពេញហើយស្ថិតក្រោមការគ្រប់គ្រង និងសម្របសម្រួលពីសំណាក់បុគ្គលឈ្មោះ ឆៃ ហួត (លោកសួរ) និងមានថៅកែធំម្នាក់ដែលគ្រប់គ្រងម៉ាស៊ីននៅក្រៅប្រទេសក្នុងនោះការភ្នាល់ទឹកភ្លៀងតាមម៉ាស៊ីនអេឡិចត្រូនិច អ៊ិនធើណេតអនឡាញតាមរយៈការបើកគណនេយ្យដើម្បីដាក់ប្រាក់តម្កល់ចូលលេង។ ក្រុមអ្នកលេងភ្នាល់ទឹកភ្លៀងបានបញ្ជាក់ថា ការភ្នាល់ទឹកភ្លៀងតាមម៉ាស៊ីនអេឡិចត្រូនិក អ៊ិនធើណេតអនឡាញគឺភ្នាល់តាម App ឈ្មោះថា(CKW) ដែលគេអាចទាញយកបានតាមរយៈការផ្តល់ link សម្រាប់ download។ ក្នុងមួយថ្ងៃៗ ការភ្នាល់ទឹកភ្លៀងតាមរយៈម៉ាស៊ីនអេឡិចត្រូនិក…

ឯកឧត្តម កែវ សុជាតិ បានឆក់យកបេះដូងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ទៀតហេីយ

ឯកឧត្តម កែវ សុជាតិ បានឆក់យកបេះដូងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ទៀតហេីយ។ ========================= google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋមួយគ្រួសារ រស់ស្រុកភ្នំព្រឹក គឺលោកស្រី ឆេង ស្រី និងកូនប្រុសឈ្មោះ ហេង បូរិទ្ធ បានបង្ហាញស្នាមញញឹមប្រកបដោយភាពជឿរជាក់ ក្រោយពេលដែលពួកគាត់ បានចេញពីសាលាដំបូងខេត្តបាត់ដំបង ដោយដោះស្រាយវិវាទ រឿងក្តី ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ស្ងិតក្នុងសាលអយ្យការអមសាលាដំបូងខេត្តដំបង ក្រោមវត្តមាន ឯកឧត្តម…

ញាតិគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ

ញាតិគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃអង្គភាព សារព័ត៌មានបាណន់សន្តិភាព សូមប្រកាស google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ជាឱឡារិកគាំទ្រ យ៉ាងពេញទំហឹង ដោយឥតងាករេចំពោះគម្រោង ព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានការ រាថយចំពោះគម្រោង…

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៧០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៤ ខែឧសភា ម្សិលមិញ

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស ៧០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅថ្ងៃទី០៤ ខែឧសភា ម្សិលមិញ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ——————- (ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន ៧០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នេះ។ នាយឧត្តមសេនីយ៍…

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 រាជធានីភ្នំពេញ​ ៖​ នារសៀលថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​…

ចូលរួមពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤

ចូលរួមពិធី សំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ =============== google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ជំនួបពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ គឺក្នុងគោលបំណងដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ជំនួបថ្ងៃនេះ អាចចាត់ទុកបានថា ជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រយោជន៍សម្រាប់សង្គមជាតិរបស់យើង។ វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត, ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់ប្រទេស ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាព ពិតជាក់ស្តែងរបស់សង្គម…

ដំណឹងមរណភាព! ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ

ដំណឹងមរណភាព! ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពហើយ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ (ភ្នំពេញ)៖ ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តពោធិ៍សាត់ បានទទួលមរណភាពហើយ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 សព ឯកឧត្តម ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ…

You missed