Category: ព័ត៌មានជាតិ

​ព្រះករុណា​ព្រះបាទនរោត្តម​ ​សី​ហ​មុនី​ ​នឹង​យាង​សម្ពោធ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​នៅដើម​ខែវិច្ឆិកា​

ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ ​នឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ​ ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ ​ជា​អម្ចាស់​ ​ជីវិត​លើ​ត្បូង​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​នៅ​ថ្ងៃ​ទី​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​។​ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​បញ្ជាក់​ថា​ ​ដើម្បី​គ្រប់គ្រង​នូវ​លំ​ហូរ​ការ​ទស្សនា​នៅ​ប្រាសាទអង្គរ​នា​ឱកាស​នោះ​ ​ការប្រើប្រាស់​ស្ពាន​ហាល​ខាងលិច​ដែល​ទើប​ជួសជុល​រួច​ ​ជា​ច្រក​ចូល​សម្រាប់​ការ​ទស្សនា​ ​និង​បន្ត​ប្រើប្រាស់​ស្ពាន​បណ្ដែត​ទឹក​ប្រាសាទអង្គរវត្ត​ ​ជា​ច្រកចេញ​សម្រាប់​ការ​ទស្សនា​។​ គួរ​បញ្ជាក់​ថា​ ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នេះ​ ​ត្រូវ​បាន​ជួសជុល​ក្នុង​ដំណាក់កាល​ទី​២​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៦​ ​និង​បាន​បញ្ចប់​នៅ​ចុង​ឆ្នាំ​២​០​២​៣​នេះ​ ​ដែល​មាន​ប្រវែង​សរុប​ជិត​១​០​០​ម៉ែត្រ​។​ ​ដំណាក់កាល​ទី​១​…

​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្តកំពត​កើន​ភ្ញៀវ​ទេស​ចរ​​​​នាំ​គ្នា​មក​លេងយ៉ាង​​ច្រើន​កុះករ

ខេត្តកំពត ៖ ក្នុង​រយ​:​ពេល​៣​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​-​ឆ្ងាយ​បាន​ជាង​៩៦.០០០​នាក់ ដែល​មានការ​កើនឡើង​ប្រមាណ​២៤,៥២% បើ​ប្រៀបធៀប​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ២០២២​ ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​គិត​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០២៣ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ភ្ញៀវ​​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​-​រាជធានី​ចំនួន​៩៦.៥៦៥​នាក់ បាន​ចូល​មក​សម្រាកលំហែ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍ និង​កន្លែង​កម្សាន្ត​នានា​ក្នុង​ខេត្តកំពត ។…

ទឹកជំនន់​ជន់​ហូរ​កាត់​ផ្លូវ​​ បែរ​ក្លាយជា​កន្លែង​លេង​​​​សប្បាយ​របស់​ពលរដ្ឋ​និង​អ្នក​​ដំណើរ​​

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​ហូរ​កាត់​ផ្លូវ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ទល់​នឹង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ បែរ​ក្លាយទៅជា​កន្លែង​លេង​សប្បាយ​របស់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើរ​ដំណើរ​ក្នុង​ការ​មក​លេង​ទឹកជំនន់​នេះ ក្នុង​នោះ អាជ្ញាធរ​បាន​ធ្វើការ​ជូនដំណឹង​ផង​ដែរ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ ប្រយ័ត្ន​កូនចៅ​លង់ទឹក​ជាយថាហេតុ ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 លោក​រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី និង​ក្រុមការងារ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ លោក​បាន​និយាយ​ថា ទឹកជំនន់​ដែល​ហូរ​កាត់​ផ្លូវ​នោះ​ប្រហែល​៣​តឹក ក្នុង​នោះ លោក​បានឃើញ​មាន​ប្រជាពលរដ្ឋ រាប់រយ​នាក់​នាំ​គ្នា​សម្រុក​មក​លេង និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ទាំង​ទឹក​ចង់​ពាក់កណ្តាល​ម៉ូតូ ក្នុង​នោះ​លោក​ក៏​បានឃើញ​មាន​ក្មេង ចាស់…

បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ)

ជធានី​ភ្នំពេញ ៖ បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣​នេះ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​កម្ពុជា​។ ខណៈ​សម្ពាធ​ទាប​សកម្ម​វិវដ្ដ​ទៅ​ជា​វិ​សម្ពាធ (Tropical Depression) ហើយនឹង​បន្ត​វិវដ្ដ​ទៅ​ជា​ព្យុះ​ទី​១៦ (Tropical Storm) នៅ​ពេល​ដើរ​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ តុងកឹង ហើយ​ព្យុះ​នេះ​ពុំ​មាន​ឥទ្ធិ​ពល​មក​លើ​ប្រទេស​កម្ពុជា​នោះ​ទេ​។ ស្ថានភាព​បែប​នេះ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា អាច​នឹង​មាន​ភ្លៀង​ធ្លាក់ ហើយ​លាយឡំ​ជាមួយនឹង​ផ្គរ រន្ទះ​ផង​ដែរ​។ google.com, pub-1499389591457419, DIRECT,…

ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ​ ពលករ​​រាប់រយ​នាក់​បាន​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ក្រោយមក​ជួបជុំ​សាច់ញាតិ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ​។នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ ឃើញ​ពលករ​ខ្មែរ​បាន​ត្រឡប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​១​ថ្ងៃ​រាប់រយ​នាក់ ក្រោយ​ត្រឡប់​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រួចរាល់​។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 នគរបាល​ច្រក​ទ្វារ​រូប​នោះ​បាន​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ពលករ​ទៅ​ធ្វើការ​នៅ​ទីក្រុង​បាងកក និង​តាម​បណ្តា​ខេត្ត និង​ចូល​ធ្វើការ​តាម​បន្ទាត់​ព្រំដែន​នៅ​ផ្សា​រុងក្លឿ​ ប្រទេស​ថៃ​។ នគរបាល​រូប​នោះ​បាន​បញ្ជាក់​ថា​ ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ គេសង្កេតឃើញ​មាន​​​បង​ប្អូន​ពលករ​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​មាន​រាប់រយ​​​នាក់​ ហើយ​ជា​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ជូន​ក្រ​ម៉ា​ម្នាក់​មួយ​ដល់​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​។ នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​…

​ភ្ញៀវ​ទេសចរ​ជិត​២​លាន​នាក់​ធ្វើដំណើរ​ក​ម្សាន្ត​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

​ភ្ញៀវ​ទេសចរ​ប្រមាណ​ ​១​,​៨​៩​លាន​នាក់​ ​បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ពិធី​បុណ្យភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ ​កើន​ឡើង​ ​៥​២​,​២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ​របាយការណ៍​របស់​​​ក្រសួង​ទេសចរណ៍​ ​បាន​បង្ហាញ​ថា​ ​ភ្ញៀវ​បរទេស​ប្រមាណ​ ​២​៧​,​០​០​០​នាក់​ ​កើន​ឡើង​ ​៩​០​,​៥​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ ​បាន​ធ្វើដំណើរ​ក​ម្សាន្ត​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​អំឡុង​ពេលថ្ងៃ​ឈប់​សម្រាក​។​ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ​របាយការណ៍​បង្ហាញ​ថា​ ​តំបន់​វប្បធម៌​ ​រួម​មាន​ខេត្ត​សៀមរាប​ ​ឧត្តរមានជ័យ​ ​កំពង់ធំ​ ​និង​ខេត្ត​ព្រះវិហារ​ ​ដោយ​កត់ត្រា​ចំនួន​ភ្ញៀវ​ទេសចរ​ចំនួន​ ​២​០​៤​,​៦​០​៧​នាក់​ ​និង​តំបន់​មាត់សមុទ្រ​ដូចជា​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កែប​ ​កំពត​…

​ឧកញ៉ា​មិន​បង់​វិភាគទាន​បី​ឆ្នាំ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​ ​នឹង​ដកហូត​គោរមងារ​

​ចំពោះ​បុគ្គល​ដែល​មាន​គោរមងារ​ ​ឧកញ៉ា​ ​អាច​ត្រូវ​បញ្ចប់​ ​ឬ​ដកហូត​គោរមងារ​ក្នុង​ករណី​ ​បុគ្គល​ទាំង​នោះ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ ​ជាប់គ្នា​ដោយ​គ្មាន​មូលហេតុ​។​ ​ក្នុង​ព្រះរាជក្រឹត្យ​ ​ដែល​ឡាយព្រះហស្តលេខា​កាល​ពី​ថ្ងៃ​ពុធ​ ​បាន​ឱ្យ​ដឹង​ថា​ ​គោរមងារ​ ​ឧកញ៉ា​ ​ដែល​អាច​ត្រូវ​បាន​បញ្ចប់​ ​ក្នុង​ករណី​បុគ្គល​សុំលាលែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត​។​ ជា​បុគ្គល​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​រយៈពេល​៣​(​បី​)​ឆ្នាំ​ជាប់គ្នា​ ​ដោយ​គ្មាន​មូលហេតុ​។​ ​ជា​បុគ្គល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ណា​មួយ​ ​និង​ជា​បុគ្គល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​២​២​ ​នៃ​ព្រះរាជក្រឹត្យ​នេះ​។​ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ​ជា​បុគ្គល​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ​សំណុំ​ឯកសារ​ស្នើ​សុំ​គោរមងារ​ឧកញ៉ា​របស់​បុគ្គល​នោះ​មាន​ការ​ក្លែង​បន្លំ​។​ ​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា​៖​ ​«​បែបបទ​និង​នីតិវិធី​នៃ​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា​ ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​»​។​ ​ក្នុង​មាត្រា​២​២​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​អ្នកឧកញ៉ា​…

យោធាអ៉ីស្រាអែល អះអាងថាអ្នកស្លាប់ក្នុងការវាយប្រហាររបស់ហាម៉ាស កើនដល់ជាង ១,២០០នាក់

(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 គួរបញ្ជាក់ថា នៅខាងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្សជាង ៩០០នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហារសងសឹកពីសំណាក់ អ៉ីស្រាអែល និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។…

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ ក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលនៅក្នុងប្រទេសអ៉ីរ៉ាក់ និងយេម៉ែន ដែលមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអ៉ីរ៉ង់បានគំរាមវាយប្រហារលើមូលដ្ឋានទ័ព របស់សហរដ្ឋអាមេរិក ដោយប្រើគ្រាប់មីស៊ីល និងយន្ដហោះដ្រូន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍គាំទ្រអ៉ីស្រាអែល នៅក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងតំបន់ Gaza ដែលកំពុងបង្ហាញពីសញ្ញារាលដាលកាន់តែធំ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ការគំរាមខាងលើកើតមានឡើង ចំពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សន្យាបង្កើនការគាំទ្រទ្វេដងទៅដល់អ៉ីស្រាអែល នៅក្នុងឆ្លើយតបទៅនឹងការវាយប្រហារ របស់ក្រុមហាម៉ាស និងសន្យាផងដែរពីការបង្កើនការផ្ដល់អាវុធបន្ថែម…

ស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ

ភ្នំពេញ : អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

ចម្លាក់ប្រាសាទកោះកេរ

ចម្លាក់ភាគច្រើននៅរចនាបថកោះកេរ បដិមាត្រូវបានគេឆ្លាក់ពីភក់ ដែលកម្រឃើញមានរូបធ្វើអំពីសំរឹទ្ធណាស់ ប៉ុន្តែមានចម្លាក់សត្វតោធ្វើអំពីសំរឹទ្ធមួយគួរឱ្យកត់សម្គាល់ ដែលត្រូវបានសិល្បករឆ្លាក់ឱ្យឈរលើទម្ររាងមូលភ្ជាប់ជាមួយនឹងសត្វតោតែម្តង។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 ចម្លាក់សត្វតោនោះមានភ្នែកក្រឡោតមូល រោមចិញ្ចើមក្រាស់ បង្ហាញចង្កូមនិងធ្មេញយ៉ាងមុតស្រួច សក់រួញធ្លាក់ចុះដូចទឹករលកតាមថ្នាក់ៗ បង្កើតបាននូវគំរូមួយពីដងខ្លួនរលោង ហើយចម្លាក់តោដើរតួនាទីយ៉ាងសំខាន់ជាឆ្មាំយាមប្រាសាទនៃលំនៅស្ថានរបស់អាទិទេព។ សត្វតោនេះជានិមិត្តរូបនៃភក្តីភាព ជំនឿដែលពាក់ព័ទ្ធទេវកថាឥណ្ឌារវាងព្រះនាងទុគ៌ា កើតឡើងដោយភ្លើងកំហឹងរបស់អាទិទេពទាំងអស់ ដើម្បីសម្លាប់អសុរៈក្បាលក្របីឈ្មោះ មហិង្សៈ។ គេតែងតែធ្លាក់សត្វគ្រប់ប្រភេទហាមាត់បញ្ចេញសួរសំឡេងគ្រហឹមបង្អើលសត្វនិងបណ្ដេញឧបទ្រព្យទាំងឡាយ។ ជើងមុខទាំងពីរប្រកបដោយក្រចកយ៉ាងមុតលើកឡើងខ្ពស់ជាកាយវិការហាក់ដូចជាសង្ក្រប់អ្វីមួយ ជាលក្ខណៈចាំវាយប្រហារសត្រូវ។ លក្ខណៈបែបនេះឆ្លុះបញ្ចាំងពីសត្វមានចលនាដែលបង្ហាញពីរបាំខ្មែរ ហើយនៅតែជាវប្បធម៌សំខាន់រហូតមកដល់បច្ចុប្បន្ន។ ក្នុងរបាំខ្មែរមានប្រវត្តិដ៏យូរលង់មុនសម័យអង្គរ (សតវត្សទី៦-៨) មកម្ល៉េះ ការសម្តែងតាមរយៈកាយវិការ និងឥរិយាបថដងខ្លួន…

ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកនៅក្នុងដំណេីរឈានឡេីងរបស់ប្រជាជាតិកម្ពុជា

ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកនៅក្នុងដំណេីរឈានឡេីងរបស់ប្រជាជាតិកម្ពុជា ឃុំអញ្ចើមនិងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកគណបក្ស និងផ្សព្វផ្សាយគោលនយោបាយគណបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងភូមិឯអូត ឃុំអញ្ចើម និងភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបានអំពាវនាវដល់សមាជិកគណបក្សសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា…

សម្តេចបានមានប្រសាសន៍ស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេសដូចមានខ្លឹមសារខាងក្រោមៈ

នៅក្នុង Twitter ផ្លូវការសម្តេចតេជោ @hunsencambodia នៅថ្ងៃទី 20/07/2023សម្តេចបានមានប្រសាសន៍ស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេសដូចមានខ្លឹមសារខាងក្រោមៈ “ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាបន័អន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧតម្តប្រធានសភា ប្រទេសម៉ាឡេស៉ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល…

ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣

បាងកក: ទិន្នន័យគយថៃ បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ សម្រេចបានជាង៤៨០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ដោយកើនឡើង៩.៤៧%បើធៀបនឹងជាង៤៣៨លានដុល្លារ ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំនៃការជួញដូររវាងកម្ពុជា និងថៃ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ សម្រេចបានជាង១,៧ពាន់លានដុល្លារ ដោយធ្លាក់ចុះ៨,៧៨%ដូចបានបង្ហាញតាមរយៈតួលេខគយថៃ ដែលត្រូវបានប្រមូលចងក្រងក្នុងព្រឹត្តិបត្រ “ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ”។ នេះបើយោងតាមកាសែតថៃ The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា។ ទន្ទឹមនឹងនេះដែរ កម្ពុជា បាននាំចូលទំនិញពីប្រទេសថៃ ក្នុងទំហំជាង១,២ពាន់លានដុល្លារ ដោយធ្លាក់ចុះ១៤,៣៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសថៃ…

ព្រែកជីកហ្វូណនតេជោ

គម្រោង “ព្រែកជីកហ្វូណនតេជោ” គម្រោង “ព្រែកជីកហ្វូណនតេជោ” ជាគម្រោង​ផ្លូវ​នាវាចរណ៍​ ​និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេ​បាសាក់​ ​ជាគម្រោង​ប្រវត្តិសាស្ត្រ​ដំបូង​គេ​ក្នុង​វិ​ស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា​ ​ដើម្បី​ភ្ជាប់​ទន្លេមេគង្គ​ ​និង​ផ្លូវ​សមុទ្រ​ ​។ គម្រោងនេះ នឹងជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងរួមចំណែកធ្វើអោយសង្គមកម្ពុជា កាន់តែមានវឌ្ឍនភាព ខ្លាំងឡើង។ ការ​សាងសង់​ផ្លូវទឹក​ថ្មី​នេះ​ ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​ចំណាយ​ពេល​ប្រហែល​៤​ឆ្នាំ​ដើម្បី​បញ្ចប់​ ​ដោយ​ចំណាយ​ថវិកា​ចំនួន ​១​៧​០០ ​ពាន់​លាន​ដុល្លារ​។

You missed