មាន ប្រជាជនកម្ពុជាជាង ៤,៣ លាននាក់ បានចូលរួមក្នុងយុទ្ធនាការគ្មានប្លាស្ទីករបស់ប្រទេសកម្ពុជា នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានកាលពីថ្ងៃព្រហស្បតិ៍។
យុទ្ធនាការ ដែលត្រូវបានចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “ថ្ងៃនេះ ខ្ញុំមិនប្រើផ្លាស្ទិក” ត្រូវបានរៀបចំឡើងក្នុងគោលបំណងជម្រុញប្រជាជនកុំឱ្យប្រើប្រាស់ថង់ប្លាស្ទិក។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា យុទ្ធនាការនេះកំពុងទទួលបានភាពទាក់ទាញ ខណៈដែលប្រជាជនកាន់តែច្រើនឡើងៗ បានប្តេជ្ញាចិត្តចំពោះ យុទ្ធនាការគ្មានប្លាស្ទីកនៅប្រទេសកម្ពុជា។
លោកបានបន្តថា៖ «រហូតមកដល់ពេលនេះ យុទ្ធនាការនេះបានប្រមូលអ្នកចូលរួមផ្ទាល់ជាង ៤,៣ លាននាក់ រួមមានគ្រូ សិស្ស កម្មករ និងអ្នកចូលរួមចំណែកផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
លោកបានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ សម្រាប់ការរួមចំណែកការពារបរិស្ថាន ដោយលោកមានប្រសាសន៍ថា ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនឹងរួមចំណែកដល់ការអភិវឌ្ឍន៍ស្អាត បៃតង និងប្រកបដោយនិរន្តរភាពរបស់កម្ពុជា។
លោក អ៊ាង សុផល្លែត បានថ្លែងថា៖ «ផ្ទះស្អាតនឹងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យប្រជាពលរដ្ឋដាំដើមឈើបន្ថែមទៀត ដើម្បីសម្រេចបាននូវគម្របព្រៃឈើ ៦០ភាគរយ និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
