google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

នារសៀលថ្ងៃពុធ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបេីកកិច្ចប្រជុំដាក់ផែនការដេីម្បីសម្របសម្រួលបែបបទជូនពលរដ្ឋខ្មែរ និងពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃចូលព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខែ្មរខែមេសា ឆ្នាំ២០២៤ ខាងមុខ ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម -លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋាន លោកនាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោប្រវេស៍ បានមានប្រសាសន៍អោយមន្រ្តីតាមបណ្ដាលច្រកទ្វារអន្តរជាតិទាំងអស់យកចិត្តទុកដាក់បំរើសេវាជូនភ្ញៀវជាតិ -អន្តរជាតិ អោយបានល្អ ធ្វើការត្រួតពិនិត្យ កត់ត្រាមធ្យោបាយ និងអ្នកដំណេីរចេញ-ចូល ព្រមទាំងបំពេញបែបបទ បញ្ជូលទិន្នន័យអោយបានគ្រប់ជ្រុងជ្រោយ មុនការប្រថាប់ត្រាអនុញ្ញាត ជាពិសេសសម្របសម្រួល បម្រើសេវាជូនពលរដ្ឋខ្មែរដែលជាពលករត្រឡប់ពីធ្វេីការនៅប្រទេសថៃមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរអោយបានល្អ បន្ថែមលេីនេះឯកឧត្តមក៏បានផ្តាំផ្ញើរដល់កម្លាំងប៉ុស្តិ៍អោយយកចិត្តទុកដាក់ក្នុងការល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនសង្គមជាតិ និងពលរដ្ឋ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed