បារមីធំណាស់ «អ្នកតាបាំងហើយមើលទៅ បានជាលោកមេបុស្តិឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានជាមើលមិនឃើញ ល្បែង

មាន់ជល់អនឡាញខុសច្បាប់ កំពុងបើកលេងយ៉ាងពេញទំហឹងក្នុងផ្ទះមួយកន្លែង ក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ជាប់នឹងសាលារៀនអង្គការ ដែលជាគំរូមិនល្អដល់ កុមារដែលកំពុងរៀនសូត្រនៅក្បែរនោះ ដែលកំពុងបើកដំណើរការលេងនៅទីនោះ
ស្រុកបន្ទាយស្រី: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា មាន់ជល់នេះគឺធ្លាប់បានបិតមួយរយៈកាលដែរ តែថ្មីៗនេះកំពុងតំណើរការជាថ្មី ហើយក្រុម អ្នកញៀន ល្បែងបញ្ជល់មាន់ តាមអនឡាញ ស៊ីសងខុសច្បាប់ ប្រចាំតូបកាហ្វេខាងលើ សង្ស័យបានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោក មេ ប៉ុស្តិ៍ មើលមិនឃើញ។
ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងមាន់ជល់អនឡាញខុសច្បាប់ នៅទីតាំងខាងលើនេះគឺបើកជាប្រចាំ រៀងរាល់ថ្ងៃតែមិនឃើញលោក អធិការស្រុកបន្ទាយស្រី ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបារមីអ្នកតាតូបកាហ្វេ ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។

មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាលស្រុកបន្ទាយស្រី ដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅក្នុងតូបកាហ្វេ រហូតដល់ភ្លេចកាតព្វកិច្ច និងតួនាទីរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុចដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃក៏ពួកអស់លោក ភ្លេចអស់ដែរ។

ហេតុនេះហើយ ទេីបប្រជាពលរដ្ឋ រស់នៅក្នុង ភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ស្នើរដល់ឯកឧត្តម ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប
មេត្តាជួយចាត់មន្ត្រីដែរមានសមត្ថភាព ចុះត្រួតពិនិត្យទីតាំង ល្បែង មាន់ជល់តាមអនឡាញ ផងទាន និងសូមមេត្តាមានចំណាត់ការទៅលើក្រុមហ៊ុន និងម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះផង ពីព្រោះអ្នកខ្លះលក់អស់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ល្បែងមាន់ជល់តាមអនឡាញចាញ់គ្មានសល់ទាំងនេះហើយដែលជាមូលហេតុបង្កើតឲ្យមានបទល្មើស គ្រប់ប្រភេទដូចជាចោរកម្ម លួច ឆក់ ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើមនិងដេីម្បីពង្រឹងសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋាន។

