ញាតិគាំទ្រ
គម្រោងព្រែកជីកហ្វូណនតេជោ
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃអង្គភាព សារព័ត៌មានបាណន់សន្តិភាព សូមប្រកាស

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

ជាឱឡារិកគាំទ្រ យ៉ាងពេញទំហឹង ដោយឥតងាករេចំពោះគម្រោង ព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយគ្មានការ រាថយចំពោះគម្រោង ព្រែកជីកហ្វូណនតេជោ ឲ្យបានសម្រេចជោគជ័យនាពេលអនាគតដ៏ខ្លីខាងមុខ។


ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកដំបូង ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ពីទន្លេមេគង្គ និងផ្លូវសមុទ្រមានប្រវែង ១៨០គម ឆ្លងកាត់ព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក រួចចូលតាមព្រែកតាហ៊ីង ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន០៤ រួមមាន ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ1.6លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

គម្រោងនេះធ្វើឡើង គឺដើម្បីពង្រឹងវិសាលភាពនៃការប្រើប្រាស់សក្កដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក និងសំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមអោយកាន់តែមាន
ការរីកចម្រើន ឈានឆ្ពោះទៅមុខមួយកម្រិតថែមទៀត ជាពិសេសនឹងផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និង
ឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ក្នុងវិស័យដឹកជញ្ជូនដូចជា ការកាត់បន្ថយតម្លៃដឹកជញ្ជូន ពេលវេលា ចម្ងាយផ្លូវ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍកំពង់ផែរណបថ្មីៗជាច្រើនទៀត ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកអចលនទ្រព្យនិង
ការវិនិយោគផ្សេងៗ។
ជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃអង្គភាព សារព័ត៌មានបាណន់សន្តិភាព
សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេចំពោះគម្រោង ព្រែកជីកហ្វូណតេជោ និងការប្តេជ្ញាចិត្ត
ចូលរួមអនុវត្តគម្រោងនេះឲ្យបានជោគជ័យ។

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed