ចូលខ្លួនទៅបំភ្លឺដើម្បីឲ្យសមត្ថកិច្ចយល់អង្គហេតុ ដូចទៅឲ្យក្រុមប៉ូលិសខណ្ឌដូនពេញឃាត់ខ្លួន ខណៈសាច់ ញាតិស្នើសុំឲ្យលោកស្នងការ ជួន ណារិន្ទ ជួយស៊ើប អង្កេតរកយុត្តិធម៌ឡើងវិញផង

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0

ភ្នំពេញ៖ បន្ទាប់ពីបានឃើញក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ថា «ជន សង្ស័យ០២នាក់ជិះម៉ូតូដែលបានប្រើអំពើហិង្សាលើបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ចំនួន០១នាក់ចូលទឹកទន្លេ នៅកំពង់ចម្លងអរិយក្សត្សត្រើយភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ!!!  កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងករណី ហិង្សាទៅលើបុរសរត់កង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ រងរបួសស្រាល នៅចំណុចកំពង់ចម្លងអរិយ្សក្សត្រ ផ្តេីមចេញពីជម្លោះពាក្យសម្តី )កាលពីវេលាម៉ោង២២ម៉៥០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

បន្ទាប់ពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូត មកដល់វេលាម៉ោង១៣ម៉៣០នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥ ធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីធ្វើការសាកសួរចំពោះមុខកម្លាំងជំនាញ ខណ្ឌប៉ុស្តិ៍ជនសង្ស័យខាងលើបាននិងកំពុងចំណាត់ការអនុវត្តន៍បន្តតាមនីតិវិធី»។

បើតាមសាច់ញាតិរបស់ឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន ដែលអ្នកទាំងពីរត្រូវបានក្រុមកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាប់ឃាត់ខ្លួននោះគឺមិនដូចអ្វីដែលក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហោះនោះទេ តាមពិតអ្នករត់ម៉ូតូកង់បីម្នាក់ខាងលើនោះគឺជាអ្នកបង្កមុន និងបានជេរប្រមាថគេមុន។ ព្រោះកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចកំពង់ចម្លងអរិយ្សក្សត្រឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន បានសុំផ្លូវអ្នករត់កង់បីឲ្យអែបបន្តិច ដោយឃើញម៉ូតូកង់បីគាត់បានដាក់បាំងផ្លូវស្រាប់ តែបុរសអ្នករត់ម៉ូតូកង់បីនិយាយមកកាន់ពួកគាត់ថា «ពួកហ្អែងប្រញាប់ទៅណា» ហើយក៏បានប៉ះសម្ដីគ្នា រហូតជិះឡើងមកលើច្រាំងរៀងៗខ្លួន ហើយបុរសអ្នករត់កង់បីក៏បានជេរប្រមាថបន្តទៀត មកលើឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន ទើបពេលនោះក៏មានការវាយតប់គ្នាទៅវិញទៅមកទៅ។

ប្រភពបន្តថា កាលពីនៅថ្ងៃកើតហេតុនោះ ក៏មាន ការ សម្របសម្រួលពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខដែរ តែបែរជាភាគីខាងម៉ូតូកង់បីបានបើកចេញទៅបាត់ទៅ ដោយនៅសល់តែភាគីខាងម៉ូតូនៅជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចតុមុខ ហើយមន្ត្រីនគរបាលប៉ុស្តិ៍ឃើញថា មិនមានភាគីណាមួយដាក់ពាក្សបណ្តឹងក៏ឲ្យភាគីខាងម៉ូតូទៅផ្ទះរៀងៗខ្លួងទៅ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ក៏ឃើញពត៌មានតាមបណ្ដាញសង្គមមួយបានបង្ហោះរូបភាពនៅកំពង់ចម្លងអរិយក្សត្រ ហើយខាងភាគីម៉ូតូ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក៏បានចូលបំភ្លឺដោយខ្លួនឯងដើម្បីរកដំណោះស្រាយ និងរកយុត្តិធម៌ តែក៏ត្រូវអធិការខណ្ឌដូនពេញបានឃាត់ខ្លួនទៅវិញ។

ប្រភពពីសាច់ញាតិដដែលបានបន្តទៀតថា បើគេចាប់ ហេតុអ្វីចាប់តែម្ខាង ដែលអ្នកបង្កហេតុមុនគឺជាអ្នករត់កង់បី មិនមែនជាប្អូនៗគាត់ឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន នោះទេ។

ករណីមិនទាន់អាចសុំការបំភ្លឺពីលោក សំ វិច្ឆិកា អ្នក នាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាននៅឡើយនោះទេ។

ជុំវិញករណីខាងលើនេះ សាច់ញាតិរបស់ឈ្មោះ ជា វុទ្ធី និង ឈ្មោះ ឡុង ណន ដែលត្រូវបានក្រុមប៉ូលិសនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានទទូចស្នើសុំដល់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញស្រាវជ្រាវស៊ើបអង្កេតលើករណីខាងលើនេះឡើងវិញផង ដើម្បីជួយផ្ដល់យុត្តិធម៌ជូនប្អូនៗរបស់គាត់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed