លោក ម៉ាក្រុង អញ្ជើញទស្សនាប្រាសាទអង្គរវត្ត មុនពេលចាកចេញពីកម្ពុជា
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងភរិយា លោកស្រី ប៊្រីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត កាលពីថ្ងៃចន្ទ ដោយបានទស្សនាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យនៃអរិយធម៌ខ្មែរបុរាណ មុនពេលអញ្ជើញចាកចេញពីប្រទេសកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឱ្យដឹងថា លោកប្រធានាធិបតី និងភរិយា បានចំណាយពេលទស្សនា និងកោតសរសើរប្រាសាទ ខណៈពន្លឺព្រះអាទិត្យពេលថ្ងៃលិចបានចាំងពណ៌មាសលើប្រាសាទទាំងមូល បង្កើតបានជាទិដ្ឋភាពដ៏ស្ងប់ស្ងាត់ និងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍។ សេចក្តីរាយការណ៍បានបញ្ជាក់ថា…
