Day: November 18, 2026

លោក ម៉ា​ក្រុង អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត មុន​ពេល​ចាកចេញ​ពី​កម្ពុជា

ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង និង​ភរិយា លោក​ស្រី ប៊្រី​ហ្ស៊ី​ត ម៉ា​ក្រុង (Brigitte Macron) បាន​អញ្ជើញ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត កាលពី​ថ្ងៃចន្ទ ដោយ​បាន​ទស្សនា​ស្នា​ដៃ​ស្ថាបត្យ​កម្ម​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​ខ្មែរ​បុរាណ មុន​ពេល​អញ្ជើញ​ចាកចេញ​ពី​ប្រទេស​កម្ពុជា តាមរយៈ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។ google.com, pub-1499389591457419, DIRECT, f08c47fec0942fa0 យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បាន​ឱ្យដឹង​ថា លោក​ប្រធានាធិបតី និង​ភរិយា បាន​ចំណាយពេល​ទស្សនា និង​កោតសរសើរ​ប្រាសាទ ខណៈ​ពន្លឺ​ព្រះ​អាទិត្យ​ពេល​ថ្ងៃលិច​បាន​ចាំងពណ៌​មាសលើ​ប្រាសាទ​ទាំង​មូល បង្កើត​បាន​ជាទិដ្ឋភាព​ដ៏​ស្ងប់ស្ងាត់ និង​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍​។ សេចក្តី​រាយការណ៍​បាន​បញ្ជាក់​ថា…

You missed