ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់។

រសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបន្តអញ្ជើញជាគណ:អធិបតីក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធនធានធម្មជាតិ ដែលប្រព្រឹត្តទៅនៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដោយក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

រឺឯរដ្ឋបាលខេត្តពោធិ៍សាត់ ឯណេះវិញ, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យជាក់ស្តែងទៅកានភូមិសាស្ត្រចំនួន២ថ្ងៃគឺថ្ងៃទី០៨ និង០៩ ខែមិនា ២០២៤នេះ និងតាមរយៈបណ្តាញសង្គមវេស្បុករបស់ឯកឧត្តម បានតួនអ្តែថា …ស្រុកវាលវែងថ្ងៃទី០៨មិនា ២០២៤បំផ្លាញគ្មានទីបញ្ចប់…..

ឯកឧត្តមបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បៅត្រួតពិនិត្យវឌ្ឍនភាពក្រុមការងារ អនុគណៈកម្មាធិការខេត្ត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីឈានដល់ការអនុវត្ត វិធានការក្តៅ ប្រសិនបើពិនិត្យឃើញមន្រ្តីណាដែលពាក់ព័ន្ធក្នុងការប្រព្រឹត្តិបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ដើម្បីជាការឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ចំណែករដ្ឋបាលស្រុកវាលវេង លោក វង្ស អេង អភិបាលស្រុក បានបញ្ជារដល់លោក យ៉ែម សំបុល ជាស្មៀនឃុំក្រពើ២ និងលោក កន ខាន់ដាជាជំទប់ទី១ បំភ្លឺជុំវិញ ធ្វើផែនទីដាក់លក់ដីរដ្ឋ និងអ្នកនៅពីក្រោយ ប៉ុន្តែលោកហាក់មានចេតនា អោយរដ្ឋបាលឃុំបន្តបន្លំរបាយការណ៍ដល់ថ្នាក់ដឹកនាំខាងលើដោយបញ្ជារអោយអាជ្ញាធរឃុំធ្វើលិខិតបដិសេធន៍ចោល ជាបន្ទាន់។
ជុំវិញករណី នៃការបំភ្លឺរបស់ស្មៀនឃុំក្រពើ២ និងការបញ្ជារអោយធ្វើការលិខិតបដិសេដ របស់លោកអភិបាលស្រុកវាលវែង មហាជនបានដាក់ចម្ងល់ថា តើឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អាចឈានដល់ការអនុវត្តច្បាប់ជាតិដល់មន្រ្តីខិលខូចទាំងនេះបានដែរឬទេ បើសិនជាមានបុគ្គល ជាអ្នកធំនៅពីក្រោយនៃការរៀបចំទន្រ្ទាន់ដីរបស់រដ្ឋ ៕

