អុញនោះ! ឯកឧត្តម កែវ សុជាតិ បានអង្រួនបេះដូងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង អោយហូរទឹកភ្នែកទៀតហេីយ។
ប្រជាពលរដ្ឋបានបង្ហាញស្នាមញញឹមប្រកបដោយភាពជឿជាក់ ក្រោយពេលដែលពួកគាត់ បានចេញពីបន្ទប់ដោះស្រាយវិវាទ រឿងក្តី ២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ស្ងិតក្នុងសាលអយ្យការអមសាលាដំបូងខេត្តដំបង ក្រោមវត្តមាន ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង បានប្រើយន្តការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ គឺជាគោលការណ៍អទិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

google.com, pub-1499389591457419, DIRECT, f08c47fec0942fa0


ករណីទី១ គឺជាករណីគ្រោះថ្នាក់ចរាចរ ដែលដេីមបណ្តឹងមានគ្នាចំនួន៤រូប និងចុងចោទមានគ្នាចំនួន២រូប។
-ករណីទី២ គឺវិវាទលេីបណ្តឹងសំណងបណ្តាការ
ករណីទាំង២នេះបានកេីតឡេីង ជាច្រើនខែណាស់មកហេីយ ប៉ុន្តែដោះស្រាយមិនចេញ ដោយគូរភាគីមិនព្រមត្រូវរ៉ូវគ្នា។
ក្រោយពីទទួលបានព៌តមានខាងលើ ទាំង២ករណី ខាងលេីនេះ ឯកឧត្តម បានអញ្ជេីញគូរភាគីទាំងអស់ អោយចូលខ្លួនមកអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានឯកឧត្តម ជាអ្នកសម្របសម្រួលដោយផ្ទាល់និងឈានដល់ទទួលបានដំណោះស្រាយ និងឈានដល់ការបញ្ចប់វិវាទទាំងស្រុងប្រកបដោយស្នាមញញឹម។
ប្រជាពលរដ្ឋគ្រប់ភាគី បានលេីកឡេីងថា នៅពេលដែលពួកគាត់ ទទួលបានដំណឹងថា ឯកឧត្តម កែវ សុជាតិ ជាអ្នកដោះស្រាយដោយផ្ទាល់ ពួកគាត់មានការសប្បាយរីករាយបំផុតព្រោះពួកគាត់ធ្លាប់តែលឺគេផ្សាយព៌តមានពីឈ្មោះឯកឧត្តមតាមបណ្តាញផ្សព្វផ្សាយថា ជាមនុស្សមានសច្ចៈធម៌ យុត្តិធ៌មត្រឹមត្រូវដោះស្រាយបញ្ហាជូនប្រជាជន ដោយស្មេីរភាពមិនលំអៀង ម៉ឹងម៉ាត់ ហ្មត់ចត់ ដោះស្រាយដោយយុត្តិធ៌មបំផុត។
ប្រជាពលរដ្ឋទាំងអស់បានបន្តទៀតថា អ្វីដែល ឯកឧត្តម កែវ សុជាតិ ដោះស្រាយវិវាទគឺពិតជាល្អខ្លាំងណាស់ ហេីយពួកគាត់អាចទទួលយកបាន ដោយស្នាមញញឹម គ្រប់ៗគ្នា និងពេញចិត្តបំផុតផងដែរ។
ស្រ្តីម្នាក់ឈ្មោះ រឿន គឹមលាប ដែលជាដេីមបណ្តឹងបានលើកឡើងបន្ថែមថា គ្រាន់តែទទួលបានដំណឹងថា ឯកឧត្តម កែវ សុជាតិ ហៅគាត់អោយមកជួបដើម្បីសម្រួលដោះស្រាយវិវាទ ស្វមីរបស់គាត់សប្បាយចិត្ត រហូតដល់ហូរទឹកភ្នែក ព្រោះគាត់ មានការជឿជាក់លេីឯកឧត្តម ថា ឯកឧត្តម ពិតជាអាចជួយរកដំណោះស្រាយបានជូនពួកគាត់បាន។
សូមបញ្ជាក់ផងដែរថា មិនមែនមានតែ២ករណីខាងលេីនេះទេ កន្លងមកឯកឧត្តម កែវ សុជាតិ បានខិតខំដោះស្រាយវិវាទ រកយុត្តិធ៌មជូនប្រជាជន ជាច្រេីនករណីក្នុងខេត្តបាត់ដំបង រួចមកហេីយ ហេីយប្រជាជនគ្រប់រូបតែងតែថ្លែងអំណរគុណ និងដឹងគុណ ឯកឧត្តមតាមរយៈfacebookផ្ទាល់ខ្លួនរបស់ពួកគេ។
មហាជន ក្នុងខេត្តបាត់ដំបង បានមេីលឃេីញថា យុតិ្តធម៌ត្រូវបានលេីកកំពស់ និងការផ្តល់សេវាយុត្តិធម៌ ក៏លឿនឆាប់រហ័ស គួរអោយកត់សំគាល់ ដែលធ្វេីអោយប្រជាជនទទូទាំងខេត្តបាត់ដំបង មានជំនឿជឿជាក់លេីប្រពន្ធ័តុលាការ ក្រោមរបស់ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
